ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង កោតសរសើរចំពោះសកម្មភាពរបស់សភាប្រើប្រាស់ភាសាបារាំង (APF) ក្នុងការលើកកម្ពស់សន្តិភាព ការបង្ការជម្លោះ ការលើកកម្ពស់នីតិរដ្ឋ និងកិច្ចសន្ទនាប្រជាធិបតេយ្យនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
The Heads of State and Government of French-speaking countries commend the activities of the Parliamentary Assembly of the Francophonie (APF) in promoting peace, conflict prevention, the rule of law, and democratic dialogue within the Francophone community.
សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
"រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"
1
យើងជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង សូមលើកទឹកចិត្តដល់គំនិតផ្តួចផ្ដើមនានា ដែលលើកកម្ពស់ការទទួលបានការងារ សហគ្រិនភាព ការអភិវឌ្ឍសមត្ថភាព និងឱកាសសេដ្ឋកិច្ចសម្រាប់ស្ត្រីនិងយុវជន។
We, the Heads of State and Government of French-speaking countries, encourage initiatives that promote access to employment, entrepreneurship, capacity development, and economic opportunities for women and young people.
សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
"រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"
1
យើងអំពាវនាវដោយទទូច ឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ឱ្យបានពេញលេញ និងជៀសវាងរាល់សកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ ឬធ្វើឱ្យប៉ះពាល់ដល់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។
We strongly urge Cambodia and Thailand to fully respect the ceasefire and refrain from any actions that could reignite tensions or undermine the work of boundary demarcation and the placement of border markers.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
4
យើងថ្កោលទោស ការវាយប្រហារតាមអាកាសដែលតម្រង់គោលដៅលើទឹកដី និងហេដ្ឋារចនាសម័្ពន្ធស៊ីវិលរបស់រដ្ឋនិងរដ្ឋាភិបាលសមាជិក និងសមាជិកសង្កេតការណ៍នៃOIF។
We condemn airstrikes targeting the territories and civilian infrastructure of member states and observer states of the OIF.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
2
សហគមន៍ហ្រ្វង់កូហ្វូនី លើកទឹកចិត្តឱ្យកម្ពុជា-ថៃ បន្តកិច្ចសន្ទនា និងប្រើប្រាស់នីតិវិធីការផ្សះផ្សាដោយបង្ខំ ក្រោមUNCLOS សម្រាប់ការដោះស្រាយវិវាទដែនសមុទ្រ!
The Francophonie community encourages Cambodia and Thailand to continue dialogue and make use of the compulsory conciliation procedure under the United Nations Convention on the Law of the Sea (UNCLOS) to resolve their maritime dispute.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
3
សូមកម្ពុជា-ថៃ អនុវត្តតាមអ្វីដែល បានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ពាក់ព័ន្ធជាអាទិ៍ ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវយន្តការ JBC។
We call on Cambodia and Thailand to implement the commitments made in the Joint Statement of December 27, 2025, and other existing agreements, including the prompt resumption of the work of the Joint Boundary Commission (JBC).
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
5
វិវាទព្រំដែនកម្ពុជា-ថៃ ត្រូវតែដោះស្រាយដោយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយ តាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដីនោះឡើយ។
The Cambodia–Thailand border dispute must be resolved exclusively through peaceful means and in accordance with international law. No changes to the boundary line may be made through the use of force or the creation of faits accomplis on the ground.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
3
យើងអំពាវនាវឱ្យមានការធានាថា ប្រជាជនកម្ពុជាដែលត្រូវ ផ្លាស់ទីលំនៅនិងសហគមន៍ដែលរងផលប៉ះពាល់ អាចទទួលបានការការពារសិទ្ធិ ជំនួយមនុស្សធម៌ និងសេវាចាំបាច់ ព្រមទាំងអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ប្រកបដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត និងដោយយូរអង្វែង។
We call for the protection of the rights of displaced Cambodian people and affected communities, ensuring that they have access to humanitarian assistance and essential services, and are able to return to their homes safely, voluntarily, and sustainably.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
3
យើងជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង សូមបញ្ជាក់ អះអាងជាថ្មី អំពីការគាំទ្រចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា!
We, the leaders of French-speaking countries, reaffirm our support for Cambodia’s sovereignty and territorial integrity.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
1
យើងលើកទឹកចិត្តហ្វ្រង់កូហ្វូនី ឱ្យពង្រឹងសមត្ថភាព និងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និង AI ជាពិសេសក្នុងចំណោមយុវជននិងស្រ្តី ដើម្បីជំរុញឱ្យពួកគេទទួលបាននូវជំនាញត្រឹមត្រូវ និងអាចចូលប្រឡូកក្នុងសង្គមសេដ្ឋកិច្ចបាន។
We encourage the Francophonie to strengthen digital technology and artificial intelligence (AI) capacities and skills, particularly among young people and women, to equip them with the necessary skills and enable them to participate in the socio-economic sphere.
សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
"រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"
4
យើងតម្រូវឱ្យគ្រប់តួអង្គហ្វ្រង់កូហ្វូនីទាំងអស់ ពង្រឹងនិងពង្រីកសកម្មភាពអប់រំ ដើម្បីសន្តិភាព
រួមចំណែកដល់ការបង្ការនិងការដោះស្រាយជម្លោះ និងការកាត់បន្ថយអំពើហិង្សា ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតUN។
We call on all Francophonie stakeholders to strengthen and expand peace education activities, contributing to conflict prevention and resolution, as well as the reduction of violence, in line with the spirit of United Nations General Assembly resolutions.
សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
"រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"
5
ក្នុងករណីថៃនៅតែបន្តមិនគោរពតាមបទឈប់បាញ់ និងមិនអនុវត្តនូវការវាស់វែងនៅលើដីជាក់ស្ដែងទេនោះ កម្ពុជានឹងមិនបោះបង់ចោលការនិយាយអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃបំពានមកលើកម្ពុជា នៅលើវេទិកាអន្តរជាតិនោះទេ! មិនតែប៉ុណ្ណោះ កម្ពុជានឹងនិយាយកាន់តែខ្លាំងជាងមុនថែមទៀត!
If Thailand continues to violate the ceasefire and refuses to carry out on-the-ground boundary surveying, Cambodia will not abandon its efforts to raise the Cambodia–Thailand border dispute, including Thailand’s violations against Cambodia, at international forums. On the contrary, Cambodia will raise the issue even more forcefully than before.
សារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហា
ជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
3
សម្តេចតេជោគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ!
Samdech Techo fully supports the Royal Government of Cambodia’s position of resolving the Cambodia–Thailand border dispute peacefully and in accordance with international law.
សារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហា
ជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
1
ចាប់តាំងពីមានបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥មក ថៃមិនបានអនុវត្តនូវដំណើរការវាស់វែងព្រំដែនជាមួយកម្ពុជានោះទេ!
Since the ceasefire came into effect in December 2025, Thailand has not undertaken the boundary surveying process with Cambodia!
សារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហា
ជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
3
ប្រសិនបើថៃចង់ឱ្យកម្ពុជាឈប់លើកយកនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅនិយាយក្នុងវេទិកាអន្តរជាតិ ថៃត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឱ្យបានពេញលេញ ជាពិសេសការចាប់ផ្ដើមនូវដំណើរការវាស់វែងលើដីជាក់ស្ដែងឱ្យបានឆាប់។
If Thailand wants Cambodia to stop raising the Cambodia–Thailand border dispute at international forums, Thailand must fully implement the agreements, particularly by promptly resuming the on-the-ground boundary surveying process.
សារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហា
ជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
4
យើងលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់យុវជន ដើម្បីជាប្រយោជន៍ដល់សន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍដោយចីរភាព!
We encourage youth participation in promoting peace, human rights, and sustainable development.
សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
"រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"
2
យើងប្តេជ្ញាគោរពនូវគោលការណ៍សកលនៃច្បាប់អន្តរជាតិ ជាពិសេស៖
- គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញUN និងធម្មនុញ្ញអន្តរជាតិស្ដីពីសិទ្ធិមនុស្ស
- ពហុភាគីនិយម តម្លៃនៃសន្តិភាព និងសាមគ្គីភាព
- គោលការណ៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលការ រំលោភលើគោលការណ៍ទាំងនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខUN និងសាលក្រមរបស់ICJ ហើយក្នុងករណីសមស្រប យើងប្តេជ្ញាចិត្តអនុវត្តតាមអនុសាសន៍ណែនាំរបស់តុលាការនេះ ពាក់ព័ន្ធនឹងស្ថានភាពវិបត្តិ និងជម្លោះនៅក្នុងលំហហ្វ្រង់កូហ្វូនី។
We are committed to upholding the universal principles of international law, in particular:
- The principles enshrined in the United Nations Charter and international human rights instruments;
- Multilateralism, and the values of peace and solidarity;
- The principles of sovereignty and territorial integrity, violations of which seriously undermine peace and security;
- United Nations Security Council resolutions and judgments of the International Court of Justice (ICJ). Where appropriate, we are committed to following the Court’s recommendations concerning crisis situations and conflicts within the Francophone community.
កិច្ចប្រជុំកំពូលលើកទី២០ របស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី
3
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៩ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៩ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក និងកិច្ចប្រជុំពាក់ព័ន្ធ
Outcomes of the 29th ASEAN Plus Three Summit, the 29th ASEAN-Japan Summit, the 23rd ASEAN-India Summit, the 21st East Asia Summit, the ASEAN-United States Special Summit, and Related Meetings
2
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ នឹងទទួលបានការភ្ជាប់ខ្សែតង់ស្យុងខ្ពស់ និងអនុស្ថានីយរបស់បណ្តាញជាតិបន្ថែមហើយនឹងមានលទ្ធភាព៖
(១) ពង្រីកការទទួលថាមពលបៃតង
(២) បន្ថយអត្រាដាច់ភ្លើង និងបង្កើនគុណភាពអគ្គិសនី
(៣) ជួយបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋតាមផែនការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងលើកោះ និងដីគោក។
3
🔴 សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។
ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦
facebook.com/share/v/1ECQNuq…
12





























